សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ជួបសម្តែងការគួរសម

KKKចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Pabitra Margherita អនុរដ្ឋមន្ត្រីការប​រ​ទេស​ឥណ្ឌាចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងបើកដំណើរឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

KKKចំនួនអ្នកទស្សនា: Views

 

(ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចវឌ្ឍនភាព សាងសង់បាន ៩៦ភាគរយហើយ នឹងត្រៀមបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ)ដើម្បីជាការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុននេះ។

មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយកូរ៉េ បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់គិលានុបដ្ឋាក-ឆ្មប ដើម្បីថែទាំអ្នកជំងឺ ប្រកបដោយគុណភាព ផាកសុខភាព និងទំនុកចិត្តកាន់តែខ្ពស់

KKKចំនួនអ្នកទស្សនា: Views

  មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយកូរ៉េ បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់គិលានុបដ្ឋាក-ឆ្មប ដើម្បីថែទាំអ្នកជំងឺ ប្រកបដោយគុណភាព ផាកសុខភាព និងទំនុកចិត្តកាន់តែខ្ពស់

(ភ្នំពេញ)៖ ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញ ក៏ដូចជាវិជា្ជជីវៈបន្ថែមក្នុងការពង្រឹងសមត្ថភាពភាពដល់មន្ដ្រីបុគ្គលិករបស់ខ្លួនផ្នែកគិលានុបដ្ឋាក និងឆ្មប, មន្ទីរពេទ្យព្រះអង្គឌួង បានសហការជាមួយសាកលវិទ្យាល័យ ស្រី្ត ប៊ូសាន (BUSAN WOMEN´S UNIVERSITY) នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ បើកវគ្គបណ្ដុះបណ្ដាលបន្ថែមរយៈពេលពេញមួយថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យព្រះអង្គឌួង។

តាមការបញ្ជាក់របស់លោកស្រី អ៊ីន វិជ្ជរ៉ា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក និងជាប្រធានថែទាំ នៅមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនាពេលនេះ ដើម្បីជួយដល់ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ថែម ពង្រឹងដល់សមត្ថភាពភាពរបស់គិលានុបដ្ឋាក-ឆ្មប នៅក្នុងមន្ទីរពេទ្យ ក៏ដូចជាចូលរួមលើកស្ទួយដល់វិស័យសុខាភិបាល ពិសេសក្នុងការថែទាំអ្នកជំងឺ ប្រកបដោយគុណភាព ផាកសុខភាព និងកាន់តែមានទំនុកចិត្តខ្ពស់។

លោកស្រីបានថ្លែងបន្ដថា «នេះជាវគ្គបណ្ដុះបណ្ដាលជាលើកទី២ហើយទៅដល់គិលានុដ្ឋាក និងឆ្មបរបស់យើង ដែលលើកទី១កាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅ ។សម្រាប់នៅក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនេះ គឺទៅលើការចាក់ស៊ីរ៉ូម សង្រ្គោះបឋម ការជួយសង្រ្គោះអ្នកជំងឺកំឡុងពេលសន្លប់មិនដឹងខ្លួន ការសុងបំពង់ខ្យល់ និងជំនាញជាច្រើនទៀត ដែលចំណេះជំនាញទាំងនេះ យើងសុទ្ធតែធ្វើជាប្រចាំ ប៉ុន្ដែនេះជាការបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីពង្រឹងនូវចំណេះជំនាញដ៏មានសារៈសំខាន់ ដើម្បីជួយអ្នកជំងឺរបស់យើង កាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា»។

នាឱកាសនោះលោកស្រី អ៊ីន វិជ្ជរ៉ា ក៏បានស្នើដល់សាកលវិទ្យាល័យ ស្ដ្រី ប៊ូសាន និងដៃគូ បន្ដបណ្ដុះបណ្ដាលនូវចំណេះជំនាញដ៏មានតម្លៃនេះដល់ក្រុមគ្រូពេទ្យរបស់ខ្លួន ពិសេសចំណេះដឹងថ្មីៗជាច្រើនទៀត ដើម្បីឱ្យខ្លួននិងក្រុមការងារកាន់បម្រើសេវាសុខាភិបាលជូនប្រជាជន មានភាពល្អប្រសើរបន្ថែមទៀត។

ជាការឆ្លើយតបលោកស្រីសាស្ដ្រាចារ្យ ផាក ជុងហា ប្រធានដឹកនាំក្រុមអ្នកស្ម័គ្រចិត្តផ្នែកថែទាំ គិលានុបដ្ឋាក មកពីសាកលវិទ្យាល័យ ស្រី្ត ប៊ូសាន បានសន្យាថានឹងវិលត្រលប់ជាថ្មី ដើម្បីពង្រឹងទាំងចំណេះជំនាញ និងកិច្ចសហការរវាងមន្ទីរពេទ្យព្រះអង្គឌួង និងសាកលវិទ្យាល័យ ជាពិសេសរវាងប្រទេសនិងប្រទេសឱ្យកាន់តែមានចំណងស្អិទរមួត។

លោកស្រីសាស្ដ្រាចារ្យបន្ដថា «ក្នុងឆ្នាំនេះលោកស្រីបានដឹកនាំក្រុម ក៏ដូចជាសមាគមគិលានុបដ្ឋាកទីក្រុងបូស៊ាន មកចំនួន១៩នាក់ ដើម្បីបណ្ដុះបណ្ដាលនូវចំណេះជំនាញដល់មន្ដ្រី-បុគ្គលិក នៅមន្ទីរពេទ្យព្រះអង្គឌួង ក៏ដូចជាទទួលបានបទពិសោធន៍ និងតម្រូវការផ្សេងៗទៀតពីមន្ទីរពេទ្យ។ ជាងនេះទៅទៀតការមកជាលើកទី២នាពេលនេះ ខាងសាកលវិទ្យាល័យ ក៏ដូចជាសមាគម ក៏ត្រូវបន្ដទៅបណ្ដុះបណ្ដាលដល់គិលានុបដ្ឋាកនៅមន្ទីរពេទ្យកុមារជាតិ រួមទាំងមន្ទីរពេទ្យដៃគូជាច្រើនទៀតនៅកម្ពុជាផងដែរ»។

ទន្ទឹមនឹងនោះលោកស្រីបានសម្ដែងនូវទឹកចិត្ដរីករាយក្រៃលែងចំពោះកិច្ចសហការដ៏ល្អរបស់មន្ទីរពេទ្យព្រះអង្គឌួងកន្លងមក ជាពិសេសកិច្ចស្វាគមន៍ដ៏កក់ក្ដៅជាទីបំផុតដល់ក្រុមការងាររបស់លោកស្រី។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះផងដែរ លោក នង ម៉ានិត នាយករងមនី្ទរពេទ្យព្រះអង្គឌួង បានថ្លែងថា តំណាងលោកសាស្រ្តាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង លោកពិតជាជាសូមអរគុណជាអនេក ដល់លោកស្រីសាស្ដ្រាចារ្យមកពីសាកលវិទ្យាល័យ ស្ដ្រី ប៊ូសាន និងសមាគមគិលានុបដ្ឋាកនៃទីក្រុងប៊ូសាន ដែលបានយកបទពិសោធន៍ដែលខ្លួនបានបង្រៀន និងអនុវត្ដន៍ផ្ទាល់នៅកូរ៉េ យកមកបង្រៀនដល់មន្ដ្រីបុគ្គលិកជាគិលានុបដ្ឋាក និងឆ្មប នៅមន្ទីរពេទ្យព្រះអង្គឌួង។ លោកសង្ឃឹមយ៉ាងមុតមាំ នឹងមានឱកាសក្រោយៗទៀត និងលើជំនាញជាច្រើនផ្សេងទៀត ដើម្បីជួយលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក នង ម៉ានិត ក៏បានអរគុណដល់គិលានុបដ្ឋាក ឆ្មប និងក្រុមគ្រូពេទ្យរបស់ខ្លួន ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ខ្លួនជាបន្ដបន្ទាប់ ដើម្បីធានាថាធ្វើយ៉ាងម៉េច បម្រើអ្នកជំងឺ ក៏ដូចជាប្រជាជនយើង ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទាន់ពេល និងសុវត្ថិភាព ។ទន្ទឹមនឹងនោះលោកក៏នៅតែបន្ដជំរុញលើកទឹកចិត្ដដល់ក្រុមការងារទាំងអស់ បន្ដស្រលាញ់ យកចិត្ដទុកដាក់ មើលថែអ្នកជំងឺ ដូចជាសមាជិកគ្រួសាររបស់ខ្លួនផងដែរ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | ewa network review